ដល់ពេលហើយ! ជប៉ុន គ្រោងកម្ចាត់ឡានប្រើប្រេងសាំងចោល នៅពាក់កណ្តាលឆ្នាំ ២០៣០

រដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃសុក្រ ទី២៥ ធ្នូ ថា ប្រទេសរបស់ខ្លួនមានគោលបំណងលុបបំបាត់យានយន្តដើរដោយប្រេងសាំង ក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ នៅក្នុងផែនការមួយដើម្បីឈានដល់ “ការបំភាយកាបូនសូន្យសុទ្ធ” (net zero carbon emissions)។